មជ្ឈមណ្ឌលសេវាកម្មសង្គ្រោះបន្ទាន់វេជ្ជសាស្រ្ត នៃមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ បើកបំរើ ២៤ម៉ោង។ យើង ស្ថិតនៅជាមួយលោកអ្នកជានិច្ចកាល។ យើងមានក្រុមគ្រូពេទ្យជំនាញ ផ្នែកសង្គ្រោះបន្ទាន់ ជាមួយនឹងសម្ភារៈឧបករណ៍ ទំនើបទាន់សម័យ ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ហើយប្រាកដថា មានការថែទាំ និងព្យាបាល ដោយប្រុងប្រយ័ត្ន និងទាន់ពេលវេលាស្របតាមបទដ្ឋានបច្ចេកទេសខ្ពស់។
ក្រុមការងារផ្នែកសង្គ្រោះបន្ទាន់(The Royal Emergency Services “RES”) និងរថយន្តសង្គ្រោះបន្ទាន់ដែលបំពាក់នូវឧបករណ៍តាមបទដ្ឋាន នៃមន្ទីរពេទ្យបាងកក (Bangkok Emergency Medical Services “BDMS”) ផ្តល់នូវសេវាកម្ម ទៅទទួលយកគ្រប់ជម្ងឺសង្គ្រោះបន្ទាន់ ខាងក្រៅមន្ទីរពេទ្យ។ អ្នកជម្ងឺនឹងត្រូវបានសង្រ្គោះក្នុងបន្ទាប់សង្រ្គោះបន្ទាន់ និងដាក់តាមដានក្នុងបន្ទប់ប្រពោធនកម្ម (ICU) មុននឹងបញ្ជូនទៅបន្ទប់ព្យាបាលទូទៅ ឬបន្ទប់វះកាត់។
ករណីអ្នកជម្ងឺចាំបាច់ត្រូវបន្តការព្យាបាលនៅក្រៅប្រទេស ក្រុមការងារផ្នែកសង្គ្រោះបន្ទាន់នឹងរៀបចំបញ្ជូន តាមផ្លូវ អាកាសទៅបាងកក ឬប្រទេសនានាតាមរយះយន្តហោះជួល ឬយន្តហោះពាណិជ្ជកម្ម (charter or commercial flights) ។
Patient Ambulance Services
ប្រពោធនកម្ម ចល័ត (Mobile ICU)
ប្រពោធនកម្ម ចល័តសម្រាប់ជនរងគ្រោះ ឬជម្ងឺរបួសធ្ងន់ធ្ងរ ចាំបាច់ត្រូវទទួលការសង្រ្គោះភ្លាមៗ។ក្រុមគិលានសង្គ្រោះ ផ្តល់ នូវការព្យាបាលភ្លាមៗ ជាមួយនឹងឧបករណ៍ និងសំភារៈវេជ្ជសាស្រ្តទំនើបបំផុត (ឧទាហរណ៍៖ ដូចជាឧបករណ៍ជំនួយដង្ហើម (e.g. the Nasal CPAP (Nasal continuous positive airway pressure), ប្រព័ន្ធអុកស៊ីសែន (oxygen supply) ឧបករណ៍បឺតស្លេះ (suction equipment), ឧបករណ៍តាមដានសំពាធឈាម (blood pressure monitoring), ឧបករណ៍បញ្ជាតំណក់សេរ៉ូម, ឧបករណ៍ត្រួតពិនិត្យចលនានៃសាច់ដុំបេះដូង និងឱសថសង្រ្គោះបន្ទាន់ ជាដើម។ ក្រុមគ្រូពេទ្យសង្គ្រោះអាចធ្វើការជួយសង្គ្រោះអ្នកជម្ងឺ ដូចនៅសាលប្រពោធនកម្ម ក្នុងមន្ទីរពេទ្យដែរ។
គិលានសង្គ្រោះតាមផ្លូវអាកាស (Air Ambulance )
មន្ទីរពេទ្យរ៉ូយាល់អង្គរ បានសហការជាមួួយ មន្ទីរពេទ្យបាងកក ប្រទេសថៃ ក្នុងការផ្តល់សេវាកម្មសង្គ្រោះអ្នកជម្ងឺ បន្ទាន់តាមជើងអាកាស ក្នុងករណីដែលមានឧបត្តិហេតុបន្ទាន់បំផុតក្នុងការជួយជីវិតជនរងគ្រោះ។ ឱកាសដ៏ ប្រសើរបំផុតក្នុងការព្យាបាលជម្ងឺ គោលការណ៍ជាទូទៅ អ្នកជម្ងឺត្រូវធ្វើការព្យាបាលអោយបានមុន ពេល នៃរោគ សញ្ញាលេចឡើង។ ជម្ងឺធ្ងន់ៗជាច្រើន មិនលេចចេញនូវរោគសញ្ញាពីដំបូងឡើយហើយអាចបន្ត ជាខែ ទំរាំដល់ពេលលេចចេញនូវ រោគសញ្ញា។ ខណៈដែលស្តែងចេញជារោគសញ្ញាជួនកាលយឺតពេលក្នុងការជួយសង្គ្រោះឬក៏ព្យាបាល។