ការត្រួតពិនិត្យសុខភាពទូទៅ

ការត្រួតពិនិត្យសុខភាពទូទៅ

ការត្រួតពិនិត្យសុខភាពទូទៅ (General Health checkup)

ការត្រួតពិនិត្យសុខភាពជាទៀងទាត់ ជាមួយគ្រូពេទ្យ មានសារៈសំខាន់ណាស់​ ដើម្បីលើកកំពស់សុខមាលភាព ការពារជម្ងឺ និងការរកឃើញទាន់ពេលវេលា នូវជម្ងឺផ្សេងៗ។ 

ប្រយោជន៍បថម នៃការត្រួតសុខភាពប្រចាំឆ្នាំនាំមកនូវ៖

  • ដឹងពីមុខងារ ដំណើរការប្រក្រតីនៃសរីរាង្គ
  • រកឃើញជម្ងឺទាន់ពេលវេលា មុនរោគសញ្ញាធ្វើការវិវត្តន៍ និងអាចព្យាបាលបានពីដំណាក់កាលដំបូង
  • ទទួលបាននូវការប្រឹក្សាយោបល់ពីបញ្ហាសុខភាព​និងបញ្ហាជម្ងឺដែលពាក់ព័ន្ធ ឬស្ថានភាពសុខភាព ក្នុងពេល ត្រួតពិនិត្យ ជាមួយគ្រូពេទ្យ។

ការត្រៀមផ្ទាល់ខ្លួន ដើម្បីត្រួតសុខភាព (Preparing yourself for a check-u)

  • រៀបចំទៅមន្ទីរពេទ្យអោយបានពេលព្រឹក
  • កុំបរិភោគចំណី ឬភេសជ្ជៈ (ក្រៅពីទឹក) ក្រោយម៉ោង​១២យប់។