ផ្នែកជំនាញជម្ងឺវេជ្ជសាស្រ្តទូទៅ

ផ្នែកជំនាញជម្ងឺវេជ្ជសាស្រ្តទូទៅ

ឱសថជាកត្តាសំខាន់ចាំបាច់នៃរាល់លក្ខខណ្ឌភាគច្រើន ដែលរកឃើញក្នុងការព្យាបាលជម្ងឺវេជ្ជសាស្រ្តទូទៅ។​ បច្ចុប្បន្ននេះជម្ងឺ វេជ្ជសាស្រ្តត្រូវបានបែងចែកទៅតាមមុខងារនៃរាងកាយផ្សេងៗគ្នា ដូចជា ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធរំលាយអាហារ មុខងារតំរងនោម ប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធដង្ហើម និងប្រព័ន្ធអង់ដូគ្រីន(endocrine។ ​គ្លីនិកជម្ងឺវេជ្ជសាស្រ្តទូទៅ យើងផ្តល់ការព្យាបាលជម្ងឺគ្រប់ប្រភេទដែលទាក់ទងជាមួយប្រព័ន្ធផ្សេងៗ ដែលប្រហាក់ប្រហែលនឹងការមានគ្រូពេទ្យផ្ទាល់ខ្លួនឬគ្រូពេទ្យ​ប្រចាំគ្រួសារ (personal or family doctor)។

ការថែទាំព្យាបាល រួមទាំងផ្នែករូបកាយនិងចិត្តសាស្រ្ត លើសពីនេះមិនត្រឹមតែផ្តោតលើការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការការបង្ការជម្ងឺ និង / ឬការលាប់ឡើងវិញផងដែរ។

មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរត្រូវបានត្រៀមដើម្បីផ្តល់ជូននូវការធ្វើរោគវិនិច្ឆ័យការព្យាបាលនិងពិគ្រោះយោបល់ដូចខាងក្រោមៈ

  • សម្ពាធឈាមខ្ពស់ (Hypertension)
  • ជម្ងឺឆ្លងបង្កដោយមេរោគ (Infectious)
  • ជម្ងឺរលាកសន្លាក់ឆ្អឹង និងរោគសន្លាក់ (Arthritis & Rheumatic)
  • វ៉ាក់សាំងបង្កាក្នុងពេលធ្វើដំណើរ (Vaccine travelling)
  • ជម្ងឺទឹកនោមផ្អែម, ជម្ងឺពកក, និងជម្ងឺក្រពេញអង់ដូគ្រីន (Diabetes, Thyroid, and Endocrine)