RAH Donating Medical Bed to Siem Reap Provincial Hospital

RAH Donating Medical Bed to Siem Reap Provincial Hospital

RAH Donating Medical Bed to Siem Reap Provincial Hospital

ចែក​រំលែក​

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុ ងមួយថ្ងៃៗមានអ្នកជំងឺជាច្រើនបានមកទទួលសេវាព្យាបាល ដោយមិនត្រឹមតែអ្នកខេត្តសៀមរាបប៉ុណ្ណោះទេ គឺមានមកពីបណ្តាខេត្តផ្សេងៗដូចជា មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កំពងធំ និងខេត្តបាត់ដំបង់ជាដើម។ក្នុងឱកាសទទួលអំណោយជាគ្រែសម្រាប់អ្នកជំងឺមកសម្រាកព្យាបាលជំងឺចំនួន ២១គ្រែ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្ត មានគ្រែចំនួន ៤៧០គ្រែ មានអ្នកជំងឺសម្រាកព្យាបាលជំងឺ ជាប្រចាំក្នុងមួយថ្ងៃចំនួន ៤៥០នាក់ ហើយពេលខ្លះមានច្រើនលើសលុប ដែលធ្វើឱ្យខ្វះគ្រែសម្រាប់អ្នកជំងឺដេកក៏មាន។