សៀមរាប ថ្ងៃទី ១ ខែសីហាឆ្នាំ2025
មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ និង មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដើម្បីជួយឧបត្ថម្ភស្បៀងអាហារដល់គ្រួសារជនភៀសសឹកចំនួន ១០០ គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងវត្តគិរីសុណ្ណកេសរត្រោះ ស្រុកស្រីស្នំ ខេត្តសៀមរាប ។
តំណាងអោយមន្ទីរពេទ្យ ក្នុងនាមថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់ដែលកំពុងតែបំរើការងារនៅក្នុងមន្ទីរពេទ្យតែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាប្រឈមដូចជាតម្រូវការស្បៀងអាហារ និងជាពិសេសបញ្ហាសុខភាពរបស់ប្រជាជនយើង។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា សៀង ណាំ ដែលចាក់តំណាងដោយលោក ប៉ែន ប៊ុនរិទ្ធ ដែលបានអញ្ជើញចុះទៅសួរសុខទុក្ខប្រជាជនភៀសសឹក ដែលកំពុងជួបការលំបាក ស្ថិតនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ ក្នុងនោះផងដែរ មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏បានចូលរួមនាំយកស្បៀងអាហារមួយចំនួនដូចជា អង្ករ ទឹកសុទ្ធ និងគ្រឿងទេសចាំបាច់ ដើម្បីចែកជូនដល់បងប្អូនដែលកំពុងខ្វះខាត។
ក្នុងនាមជាមន្ទីរពេទ្យ យើងតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាពរបស់ប្រជាជន និងផ្តោតទៅលើការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងក្រមសីលធម៌ខ្ពស់ ចំពោះគ្រប់អ្នកជំងឺទាំងអស់។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនទាំងអស់ដែលតែងតែជឿជាក់ និងទុកចិត្តមកលើមន្ទីរពេទ្យរបស់យើងខ្ញុំ ហើយក៏សូមជូនពរអោយបងប្អូនទាំងអស់មានសុខភាពល្អ និងសុវត្ថិភាពគ្រប់ពេលវេលា។