ភាពចាស់ជរាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបាត់បង់វឌ្ឍនភាពនៃសាច់ដុំ ឆ្អឹង និងកម្លាំង។ ហានិភ័យខ្ពស់នៃដែនកំណត់បំរែបំរួល ការដួល ការបាក់ឆ្អឹង និងពិការភាព នៅក្នុងសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវគឺជាធាតុសំខាន់ក្នុងការបង្កើតផែនការព្យាបាលសមស្រប និងជោគជ័យរបស់យើង។
យើងត្រៀមជាស្រេចក្នុងការជួយលោកអ្នក។ គ្រូពេទ្យជំនាញផ្នែកវះកាត់ឆ្អឹង របស់យើងមានបទពិសោធន៍ក្នុងការព្យាបាលគ្រប់ផ្នែកនៃឆ្អឹងនិងសន្លាក់ហើយជាអ្នកនាំមុខគេក្នុងការនាំយកបច្ចេកទេសវះកាត់ច្នៃប្រឌិតមកប្រទេសកម្ពុជា។
ផ្តល់ជូននូវការពិគ្រោះយោបល់ព្យាបាល និងថែរក្សារាល់បញ្ហាឆ្អឹងសន្លាក់ និងសាច់ដុំរបស់លោកអ្នក ជាមួយក្រុមគ្រូពេទ្យផ្នែកឆ្អឹងដែលមានជំនាញរបស់យើង ដែលនឹងគ្រប់គ្រង គ្រប់ផ្នែកនៃស្ថានភាពរបស់អ្នកជម្ងឺដោយផ្តល់ជូនទាំងជម្រើស វះកាត់និងមិនវះកាត់ដែលសមស្របស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។