មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ ចូលរួមចំនែកដល់សកម្មភាពសង្គម​​ និង​ ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសុវត្ថិភាព និងសុខភាព ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៦

ចែក​រំលែក​

មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ ចូលរួមចំនែកដល់សកម្មភាពសង្គម​​ និង​ ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសុវត្ថិភាព និងសុខភាព ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៦

សៀមរាប ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៦

មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ មានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាវេជ្ជសាស្ត្រ និងសង្គ្រោះបន្ទាន់ ជូនដល់អ្នករត់ប្រណាំងជាង ៦,០០០ នាក់ មកពីជុំវិញពិភពលោក ក្នុងព្រឹត្តិការណ៍ Angkor Empire Marathon 2026 នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ! 🏅

ដើម្បីធានាបាននូវសុវត្ថិភាព និងភាពកក់ក្តៅខ្ពស់បំផុតជូនដល់កីឡាករ-កីឡាការិនីទាំងអស់ ក្រុមការងារជំនាញ និងគ្រូពេទ្យរបស់យើងបានរៀបចំ៖

  • រថយន្តសង្គ្រោះបន្ទាន់ (Ambulance): ប្រចាំការ និងត្រៀមលក្ខណៈរួចរាល់ ២៤ ម៉ោង

  • តង់សុខភាព និងប្រអប់សង្គ្រោះបឋម (First Aid Kit): ដាក់ប្រចាំការនៅតាមបណ្តោយផ្លូវរត់ និងចំណុចដៅសំខាន់ៗ

  • សេវាសម្រួលសាច់ដុំ៖ ផ្តល់ការម៉ាស្សា និងសម្រួលសាច់ដុំដោយក្រុមការងារជំនាញ ជូនដល់កីឡាករ-កីឡាការិនីបន្ទាប់ពីរត់ដល់ទីប្រព្រ័ត្រ

  • សកម្មភាពផ្សេងៗនៅស្តង់ពិព័រណ៍ (Interactive Booth Activities): រៀបចំសកម្មភាពបន្ធូរអារម្មណ៍នានា ដើម្បីឱ្យកីឡាករ-កីឡាការិនីទទួលបានអារម្មណ៍ស្រស់ស្រាយ និងរីករាយបន្ទាប់ពីការរត់យ៉ាងហត់នឿយ

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនទាំងអស់ដែលតែងតែជឿជាក់ និងទុកចិត្តលើសេវាកម្មរបស់យើងខ្ញុំ ហើយក៏សូមជូនពរឱ្យបងប្អូនទាំងអស់មានសុខភាពល្អ និងសុវត្ថិភាពគ្រប់ពេលវេលា។

មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រវិស័យកីឡា និងសុខុមាលភាពសហគមន៍ក្នុងខេត្តសៀមរាប។ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់កីឡាករ-កីឡាការិនីទាំងអស់ដែលបានខិតខំប្រឹងប្រែងរហូតដល់ទីព្រ័ត្រ! 🎉👏

អំពី មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ (About Royal Angkor International Hospital)

មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ គឺជា មន្ទីរពេទ្យដ៏ធំបំផុតមួយនៅខេត្តសៀមរាប​ និងជាគ្រឹះស្ថានថែទាំសុខភាពដែលទទួលបានទំនុកចិត្តបំផុតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ។ យើងខ្ញុំផ្តល់ជូននូវសេវាកម្មថែទាំសុខភាព និងព្យាបាលវេជ្ជសាស្ត្រកម្រិតស្តង់ដារអន្តរជាតិ ប្រកបដោយទំនុកចិត្ត បច្ចេកវិទ្យាទំនើប និងក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់ ដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងស្រុក ជនបរទេសរស់នៅក្នុងកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិ។

ទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការ និងដៃគូអាជីវកម្ម (Corporate & Partnerships): សម្រាប់ក្រុមហ៊ុន ស្ថាប័ន ឬអង្គភាព ដែលមានបំណងបង្កើតកិច្ចសហប្រតិបត្តិការលើសេវាសុខភាពបុគ្គលិក កញ្ចប់ពិនិត្យសុខភាពក្រុមហ៊ុន ឬការឧបត្ថម្ភព្រឹត្តិការណ៍ផ្សេងៗ សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំតាមរយៈ៖

  • អ៊ីមែល (Email): [email protected]

  • ទូរស័ព្ទផ្នែកទំនាក់ទំនងអាជីវកម្ម៖ +855 97 3935 652

ព័ត៌មានទំនាក់ទំនងទូទៅ៖

  • ទូរស័ព្ទសង្គ្រោះបន្ទាន់ (24/7): +855 63-761-888 / 012-235-888/ 092-532-662

  • គេហទំព័រ៖ www.royalangkorhospital.com

#RoyalAngkorInternationalHospital #AngkorEmpireMarathon2026 #SiemReap #មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ #សុវត្ថិភាពកីឡាករ